วันพฤหัสบดีที่ 14 ธันวาคม พ.ศ. 2560



ក្នុងឆ្នាំ ២០១៧ នេះយើងអាចសរុបបានថាមានកីឡាករកម្ពុជា ៦ រូបដែលទទួលជ័យជំនះលើសលប់ស្ទើមិនស្គាល់ឡើយពាក្យថាចាញ់ក្នុងនោះរួមមានកីឡាករ អ៊ុង វីរៈ, ឃីម ឌីម៉ា, ពេជ្រ ម្ទេសខ្មាំង, ឡៅ ចិត្រា, ម៉ឹន សុភា និង ឡុង សំណាង ។

loading...


ទី១៖ អ៊ុង វីរៈ មិនទាន់ស្គាល់ពាក្យថាចាញ់សូម្បីម្តងក្នុងឆ្នាំ ២០១៧ នេះហើយការឈ្នះទៀតសោតភាគច្រើនគឺផ្តួលដៃគូរឱ្យសន្លប់តែម្តង ។ ការប្រកួតចុងក្រោយរបស់ វីរៈ គឺបានផ្តួលកីឡាករថៃ តាគូនស៊ីង អោយសន្លប់ក្នុងទឹកទី ៣ យ៉ាងណាមិញ អ៊ុង វីរៈ មិនសូវបានប្រកួតញឹកញាប់ដូចមុនទេដោយសារគេឡើងទម្ង់នកាន់តែធ្ងន់ទៅៗដែលពិបាកស្វែងរកដៃគូរមកប្រកួតជាមួយ ។

ទី២៖ ឃីម ឌីម៉ា ក៏ជាកីឡាករមួយរូបដែលមិនទាន់ស្គាល់ពាក្យថាចាញ់ផងដែរក្នុងឆ្នាំនេះនិយាយទៅ ឌីម៉ា ស្គាល់ត្រឹមពាក្យថាឈ្នះជានិច្ចចាប់តាំងពីគេប្រកួតចាញ់ ផល សោភ័ណ្ឌ ក្នុងវគ្គផ្តាច់ព្រ័ត្តដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅប៉ុស្តិ៍បាយ័នមកម្លេះ ។ ការប្រកួតចុងក្រោយរបស់ ឌីម៉ា បានយកឈ្នះពិន្ទុកីឡាករថៃ កែវ កាងវ៉ាន ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិផ្លូវការដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ។ យ៉ាងណាមិញបងប្អូនអ្នកតាមដានប្រដាល់បានសង្កេតឃើញថា ឌីម៉ា បានធ្លាក់ទឹកដៃបន្តិចបន្ទាប់ពីគេដណ្តើមបានមេដាយមាសនៅស៊ីហ្គេមព្រោះ ឌីម៉ា ទើបតែសះស្បើយពីរបួស និងរយាលពីសង្វៀនយូរពេក ។


loading...

ទី៣៖ ពេជ្រ ម្ទេសខ្មាំង ជាកីឡាករមួយរូបដែលស្គាល់ពាក្យថាចាញ់តែមួយលើកគត់ក្នុងឆ្នាំ ២០១៧ ដែលបរាជ័យនេះកើតក្នុងព្រឹត្តិការណ៍ប្រដាល់សាកលនៅស៊ីហ្គេមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តជាមួយកីឡាករ ហ្វីលីពីន ។ ២ ប្រកួតចុងក្រោយរបស់កីឡាករដែលមានឈ្មោះពិត ណាត សៀកនិន គឹឈ្នះកីឡាករប្រេស៊ីលនៅនាទីទី១ក្នុងកម្មវិធីខ្មែរថៃហ្វៃ និងឈ្នះកីឡាករថៃ ខុមភីឈីត នៅប៉ុស្តិ៍បាយ័ន ។

ទី៤៖ ឡៅ ចិត្រា ក៏ជាកីឡាករដែលស្គាល់បរាជ័យតែម្តងគត់ក្នុងឆ្នាំ ២០១៧ ដែលវាបរាជ័យទាំងមិនអស់ចិត្តក្នុងព្រឹត្តការណ៍កីឡាករស៊ីហ្គេមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ។ ឡៅ ចិត្រា ក៏ទើបតែទទួលមេដាយមាសថ្នាក់ជាតិផងដែរហើយការប្រកួតចុងក្រោយរបស់គេបានផ្តួលកីឡាករ រឿនថៃ ឱ្យសន្លប់ត្រឹមទឹកទី ១ ។

ទី៥៖ ម៉ឺន សុភា ក៏ស្ថិតនៅក្នុងចំណោមកីឡាករមួយរូបដែលមិនសូវស្គាល់ពាក្យថាចាញ់ក្នុងឆ្នាំ ២០១៧ ដែរ ។ ម៉ឺន សុភា ចាញ់តែម្តងគត់ដូចគ្នាកាលទៅប្រកួតនៅស៊ីហ្គេមវគ្គផ្តាច់ជាមួយកីឡាករថៃដោយគេបានត្រឹមមេដាយប្រាក់ ។


loading...

ទី៦៖ ឡុង សំណាង ជាកីឡាករវ័យក្មេងមួយរូបដែលមិនត្រឹមនៅឆ្នាំ ២០១៧ ទេគឺគ្រប់ការប្រកួតរបស់គេតែម្តងគឺគ្មានស្គាល់ឡើយពាក្យថា ។ ការប្រកួតចុងក្រោយរបស់គេគឺបានស្មើរកីឡាករថៃ លុមឡេង ហើយនៅចុងសប្តាហ៍ថ្ងៃអាទិត្យគេត្រូវប៉ះជើងខ្លាំង ម៉ៃសុទ្ធ នៅប៉ុស្តិ៍ស៊ីអិនស៊ី ។

วันจันทร์ที่ 30 ตุลาคม พ.ศ. 2560

រន្ធត់ណាស់!! ឡានកុងទ័រនឺ​ កិនមនុស្សស្លាប់ទៀតហើយ​ 😲😱

រន្ធត់ណាស់!! ឡានកុងទ័រនឺ​ កិនមនុស្សស្លាប់ទៀតហើយ​ 😲😱 មុននេះមានករណីគ្រោះថ្នាក់ចរាណ៍រថយន្តធន់ធំកិនម៉ូតបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅផ្លូវវេងស្រេង ។ ជនរងគ្រោះដែលស្លាប់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខៀវ ពាក់ស្លាក ភ្នំពេញ 1X_9234 និងពីរនាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ។ 29​តុលា2017



loading...



loading...
loading...